ខណ្ឌរដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅភូមិត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ លោកនាយសង្កាត់រដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​២០​ ខែសីហា​ ថ្មីៗនេះ​ ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោលនៅនឹងកន្លែងកើតហេតុ។

កម្លាំងចម្រុះដែលចុះបង្ក្រាបបទល្មើសនេសាទមានចំនួនសរុប១២នាក់ រួមមាន លោក ហីរីហាំង អភិបាលរងស្រុកភ្នំស្រុក មន្រ្តីបរិស្ថាន កងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីសង្កាត់រដ្ឋបាលជលផល និងសហគមន៍នេសាទ។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានចាប់យកវត្ថុតាងដែលរឹបអូសបានមានដូចជា លូស្បៃមុង(អ៊ុយ) ចំនួន៥០មាត់ របាំងស្បៃមានប្រវែង ១ ៥០០ម៉ែត្រ បង្គោលឫស្សី ចំនួន៧០ដើម និងលបកែច្នៃចំនួន ២៥គ្រឿង។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងចម្រុះកម្ទេចចោលនៅនឹងកន្លែងផងដែរ។ ដោយឡែក កូនត្រីចម្រុះចំនួន ១៧គីឡូក្រាម ត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិវិញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print