Update៖​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី​ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ០៩ នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅរសៀល​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០១ក្រុម មានជន ត្រូវចោទចំនួន ០៩នាក់(ត្រូវបានឃាត់ខ្លួន) គឺ១. ឈ្មោះ គង់ មណ្ឌលម៉ារីយ៉ា ភេទស្រី កើតឆ្នាំ២០០៦ ២. ឈ្មោះ ដុំ ម៉ីម៉ី ភេទស្រី កើតឆ្នាំ២០០៨ ៣. ឈ្មោះ ទួច ចាន់ណារី ភេទស្រី កើតឆ្នាំ២០០៨ ៤. ឈ្មោះ ចំរុង ពិសី ភេទស្រី កើតឆ្នាំ ២០០៦ ៥.ឈ្មោះ អា សុរិយាវល័ក្ខ កើតឆ្នាំ២០០៨ ៦. ឈ្មោះ ប្រាក់ លីហ្សា ភេទស្រី កើតឆ្នាំ២០០៥ ៧. ឈ្មោះ ផាន់ សុនីតា ភេទស្រី កើតឆ្នាំ២០០៨ ៨. ឈ្មោះ សែ សុធា ភេទស្រី កើតឆ្នាំ២០០៦ ៩. ឈ្មោះ ភួង រក្សាទេវា ភេទស្រី កើត ឆ្នាំ២០០៨ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបង្គោលអង់តែន វិទ្យុបាយ័ន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤​ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី សូមបញ្ជាក់ថា ចំពោះករណីហិង្សាខាងលើនេះ បង្កឡើងដោយ ក្រុមក្មេងទំនើងចំនួន ០១ក្រុម មានគ្នា៩នាក់ បានជិះម៉ូតូទៅស្កាត់ជនរងគ្រោះចំនួន ០២នាក់ ឱ្យជិះទៅចំណុចបង្គោល អង់តែនវិទ្យុបាយ័ន បន្ទាប់មកក្រុមជនត្រូវចោទបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួស និង បង្ខំឱ្យជនរងគ្រោះធ្វើការសុំទោស។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង០៩ នាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

...

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print