នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការជួញដូរនិងប្រេីប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖​ អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹង​ នៅថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២៤នេះថា​ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ ។

សមត្ថកិច្ចបន្តថា​ នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឆាយ​ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រស្រុកបាទី មកដល់ចំណុចភូមិ​តាស៊ូ​ ឃុំត្រពាំងសាប​ ស្រុកបាទី ខេត្តតាកែវ ​បានប្រទះឃើញជនសង្ស័យចំនួន​ ០២នាក់ ឃាត់ខ្លួនសួរនាំឆែកឆេរ ឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ខុសច្បាប់ ចំនួន​ ០១កញ្ចប់។ 

ជនសង្ស័យទាំង២នាក់ទី១​ ឈ្មោះ​ ​ប៉ាត់​ វ៉ាន់ថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ​ត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ ។​ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ​០១កញ្ចប់​ ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ 

​ទី២.​ ឈ្មោះ​ អុឺន​ រ៉ា​ ហៅ(ចាន់)​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិ​ រការខ្ពស់​ ឃុំត្រពាំងសាប ស្រុកបាទី​ ខេត្តតាកែវ​ ជាមុខសញ្ញាជួញដូរគ្រឿងញៀន​ខុសច្បាប់​ ។ ដកហូតបាន​ម៉ូតូចំនួន​  ០១គ្រឿង​ និង​ ទូរស័ព្ទចំនួន​ ០១គ្រឿង​ ។ 

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print