ភ្នំពេញ៖ ក្រោយពីមានព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីជួញដូរ និងចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២២៧ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោងប្រហែល ១៦:៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ មាស សាមុត ហៅ មុត ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ៣ផ្ទះ៣៨D ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
វត្ថុតាងចាប់យក៖ ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀន( ចំនួន០២កញ្ចប់) កញ្ចប់ធំ ចំនួន០១ និងកញ្ចប់តូច ចំនួន០១),កែវឆ្នៃសម្រាប់ប្រើប្រាស់សារធាតុញៀន ចំនួន០១, ទូរស័ព្ទ ចំនួន០២ (គ្រឿងម៉ាក OPPO ពណ៌ខៀវ និងម៉ាកNOKIA សារីចាស់ ពណ៌ក្រហម)។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អរុណរះ