អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២២ខែសីហា លោកស្រីMaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។អ្នកយកព័ត៌មានបានសួរថា៖មន្ត្រីជាន់ខ្ពស់អាមេរិកបានជួបសន្ទនាជាមួយដាឡៃឡាម៉ានៅទីក្រុងញូវយ៉កកាលពីម្សិលមិញ។តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកស្រីMaoNingបានថ្លែងថា ដូចដែលយើងទាំអអស់គ្នាបានដឹងស្រាប់ហើយថា បុគ្គលដាឡៃឡាម៉ាទី១៤មិនមែនជាអ្នកកាន់សាសនាដ៏បុរិសុទ្ធទេ ហើយក៏មិនមែនជាឥស្សរជនអហិង្សានិងសន្តិភាពនោះដែរ តែជាអ្នកនយោបាយនិរទេសខ្លួនដែលជ្រកក្រោមស្លាកសាសនា និងចូលរួមក្នុងសកម្មភាពប្រឆាំងនិងបំបែកបំបាក់ប្រទេសចិន។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាដែលអនុញ្ញាតឲ្យបុគ្គលដាឡៃឡាម៉ាធ្វើទស្សនកិច្ចក្នុងនាមណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសណាដែលជួបសន្ទនាជាមួយបុគ្គលដាឡៃឡាម៉ានោះតាមទម្រង់ណាក្តី ភាគីចិនបានលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិករួចហើយ។
គេហទំព័រ «CCFR China state-controlled media » បន្តទៀតថា ៖ លោកស្រីMao Ningបានលើកឡើងថា យើងដាស់តឿនឱ្យអាមេរិកយល់ដឹងឱ្យបានច្បាស់ពីសារៈសំខាន់នៃបញ្ហាពាក់ព័ន្ធតំបន់XiZangប្រទេសចិន មើលឱ្យបានច្បាស់ពីធាតុពិតនៃការប្រឆាំងនិងបំបែកបំបាក់ប្រទេសចិនរបស់ក្រុមដាឡៃឡាម៉ា គោរពតាមពាក្យសន្យារបស់ខ្លួនលើបញ្ហាពាក់ព័ន្ធតំបន់XiZang គោរពយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ស្នូលនិងកង្វល់ធំៗរបស់ប្រទេសចិន ហើយមិនអនុញ្ញាតឱ្យបុគ្គលដាឡៃឡាម៉ាធ្វើសកម្មភាពនយោបាយបំបែកបំបាក់នៅអាមេរិក និងគួរមិនមានទំនាក់ទំនងណាមួយជាមួយបុគ្គលនេះទោះតាមទម្រង់ណាមួយក្តី៕