លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ជាការគួរឲ្យចង់អស់សំណើចណាស់ = ខឹងយួន ស្អប់យួន កំណត់យួនជាខ្មាំងសួពូជ តែមិនហ៊ានក្អកជាមួយយួន បែរជាមកឈ្លោះគ្នាឯង?
២- តើអ្នកបង្កើតជម្លោះជាមួយគ្នាឯងជាអ្នកស្នេហាជាតិឬបំផ្លាញជាតិ = ទង្វើរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គឺជាមេញុះញុង់បង្កើតជម្លោះជាមួយគណបក្សឈ្នះឆ្នោតគឺជាអ្នកបំផ្លាញជាតិដោយសារតែមានចិត្តច្រណែន។
៣- ការច្រណែនឥតព្រំដែននាទៅដល់មានចិត្តឈ្នានិស = ចិត្តឈ្នានិសនាទៅដល់ការបំផ្លាញ តើការបំផ្លាញជាការស្រឡាញ់ជាតិស្នេហាជាតិឬ?
៤- គំនិតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាគំនិតបំផ្លាញជាតិ = តែដោយមនុស្សនេះកំសាកបែរជាប្រើឧបាយកលប្រើដៃអ្នកផ្សេងធ្វើជំនួសខ្លួន បើមានបញ្ហាអញរួចខ្លួន ឯឯងអ្នកប្រព្រឹត្តជាប់គុកទៅ?
៥- អញ្ចឹងអ្នកហក់លោតដែលជឿតាមការញុះញង់តែងតែទទួលរងទុក្ខវេទនាជំនួសញុះញុង់ = ឯអ្នកញុះញុង់ពីចំងាយមិនបានរងទុក្ខជាមួយទេ។
៦- ដូច្នេះអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងឡាយគឺជាអ្នកចាញ់បោកអ្នកញុះញុង់និងជាមេបោក = បើនៅតែមិនភ្ញាក់ខ្លួនទៀតកុំបន្ទោសអ្នកដទៃគឺមកពីខ្លួនឯងចេះពេក?
៧- តួយ៉ាងដូចទណ្ឌិតក្បត់ជាតិ សម រង្ស៊ីអួតខ្លាំងពេកថាគ្មាននរណាចេះដល់ = ទីបំផុតចាញ់រហូតជាង៣០ឆ្នាំហើយនៅតែចាញ់នៅមិនដឹងខ្លួនទៀត?
៨- ការស៊ើបពីរឿងទឹកដីមកពីការស្នេហាស្រឡាញ់ទឹកដី = ខ្លាចបាត់បង់ទឹកដី ខ្លាចទឹកដីកដីបានទៅគេ តែការខ្លាចបាត់បង់នឹងត្រូវមានហេតុផល មានការគិតគូស៊ីជម្រៅ។
៩- បើការព្រួយបារម្ភគ្មានការពិចារណា = វានាំឲ្យការខ្លាចនោះបែរជាចោទគេឯងនាំឲ្យបែកបាក់គ្នាទទេរៗ?
១០- បើខ្លាចបាត់ទឹកដី = គប្បីរួមគ្នាគិតគូរកវិធីសមស្របដើម្បីការពារថែរក្សាឲ្យគង់វង្ស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print