យើងទាំងអស់គ្នា​ មិនត្រូវ​ប៉ះពាល់​គ្រឿងញៀន​! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ២នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់(ស្រី ១នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ស្មេីនិង​ ៥៥,០៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៥,៧២ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៦ក្រាម។

*៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,១៧ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាត់ចែង ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៧,៣៣ក្រាម។

*៥ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,២៧ក្រាម។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤១ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៩ក្រាម។

*៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៩ក្រាម។

*៩ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ០,៧៦ក្រាម។

*១០ / ឧត្តរមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / កំពង់ចាមពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។

*២ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print