នគរបាលស្រុកក្រគរឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖​ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រលប់​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាប​ និងឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់ ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្លូវទៅកាច់កង់ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់​ ស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី​។​ ក្នុង​ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ។

       

លោកអធិការ មោក ភារម្យ បានបញ្ជាក់ឲ្យដឹងថា ដោយមានដីកាបង្កាប់ឲ្យចាប់ខ្លួនលេខ២៩/២៤ របស់ឈ្មោះ សំ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៩២៩ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានប្រព្រឹត្តបទល្មើស ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ 

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ​ ចេង​ វឿន ភេទប្រុស​ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុប្បន្ន ភូមិអារ៉ងព្រួច​ ឃុំអន្សាចំបក់​ ស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់​០,៧៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន២គ្រឿង ,កាបូបលុយពណ៌ខ្មៅចំនួន១ ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ,ប្រអប់ពណ៌សសម្រាប់ដាក់ថ្នាំញៀនចំនួន១ ,សម្ភារៈ​ជក់២កំប្លេរ ,កាំភ្លើង​ហ្គាស់ចំនួន១ដេីម(ខូច) ,លុយខ្មែរចំនួន២មុឺនរៀល ,ម៉ូតូម៉ាកCBRពណ៌ខ្មៅ គ្មានស្លាកលេខចំនួន១គ្រឿង ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន​ខេត្ត​ពោធិ៍សាត់​ ដើម្បីបន្តនីតិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print