អ្នកនាំពាក្យក្រសួងសាធារណការ ៖ មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយដោយបំពុល បំភាន់ ធ្វើឲ្យមានយល់ច្រឡំ គឺព័ត៌មានក្លែងក្លាយ..!!! Fake News..!!

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយដោយបំពុល បំភាន់ ធ្វើឲ្យមានយល់ច្រឡំដែលមានចរិតនយោបាយដ៏ខ្មៅកខ្វក់ ដោយប្រើសកម្មភាពអុជអាល ចាក់រុក បំផុសបំផុល ពាក់ព័ន្ធគម្រោងផ្លូវនាវាចរ”ព្រែកជីកហ្វូណនតេជោ”។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា ៖ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា “រូបភាពវីដេអូខ្លីអមដោយការអត្ថាធិប្បាយ ដែលផុសផ្សាយដោយស្ត្រីក្នុងFacebook ឈ្មោះ Roeun Sin មិនមែនជាគម្រោងព្រែកជីកហ្វូណនតេជោនោះទេ”។ 

រាជរដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវខ្ពស់ ហើយតម្កល់ស្មារតីនៃឯករាជ្យភាព អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការជាមូលដ្ឋានគ្រឹះនៃការអនុវត្តគម្រោងនេះ ហើយបានខិតខំប្រឹងប្រែងកាត់បន្ថយ និងជៀសវាងជាអតិបរិមាលើផលប៉ះពាល់ជាអវិជ្ជមាននានាទាំងនៅក្នុងក្របខណ្ឌក្នុងប្រទេស និងឆ្លងដែន។

រាជរដ្ឋាភិបាលបានធ្វើការសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលបានបង្ហាញថា គម្រោងនេះជាគម្រោងដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ហើយមិនបង្ករឱ្យមានផលប៉ះពាល់អវិជ្ជមានលើលំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានឡើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print