មន្រ្តី​ក្រសួង​កសិកម្ម និងសមត្ថកិច្ចតាមច្រកព្រំដែនដើម្បីពង្រឹងកិច្ចសហការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានឱ្យដឹងថា​ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ បានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យបទល្មើសជីកសិកម្មនៅតាមច្រកព្រំដែនប្រាសាទ កំពង់ស្ពាន តាណេង ធ្លក និងច្រកដទៃទៀតក្នុងខេត្តស្វាយរៀង និងបានជួបពិភាក្សាផ្ទាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមត្ថកិច្ចមូលដ្ឋានតាមច្រកព្រំដែនដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់។

លោកបណ្ឌិត សេង វ៉ាង​ បានឱ្យដឹងថា​ ក្នុងសកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម​នេះ​ ក្រុមការងារបានចុះធ្វើអធិការកិច្ច​ តាមបណ្តាដេប៉ូលក់ដុំ លក់រាយជីកសិកម្មមួយចំនួនក្នុងខេត្តស្វាយរៀង និងបានពិនិត្យឃើញថា ដេប៉ូលក់ដុំ លក់រាយជីកសិកម្មទាំងនោះមានការយល់ដឹងពីការធ្វើអាជីវកម្មជីកសិកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម។

...

ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ​នេះដែរ​ ក្រុមការងារបានណែនាំឱ្យដេប៉ូលក់ដុំ លក់រាយជីកសិកម្មឳ្យសហការជាមួយសមត្ថកិច្ច និងកុំទទួលទិញជីកសិកម្មដែលនាំចូលខុសច្បាប់ ឬមិនមានអត្តសញ្ញាណច្បាស់លាស់យកមកលក់ជូនប្រជាកសិករប្រើប្រាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print