ក្រសួងការបរទេសចិនឆ្លើយតបនឹងបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រ

ចែករំលែក៖

អន្តរជាតិ ៖ ក្រសួងការបរទេសចិនឆ្លើយតបនឹងបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រថា ភាគីជប៉ុនកាន់តែមានតម្លាភាពនិងបើកចំហ កាន់តែមានអំណោយផលដល់ការបន្ធូរបន្ថយកង្វល់របស់សហគមន៍អន្តរជាតិ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងែទី២៤ ខែសីហា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ថ្ងៃទី២៣ខែសីហា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាក្នុងបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រ ភាគីជប៉ុនកាន់តែមានតម្លាភាពនិងបើកចំហ កាន់តែមានអំណោយផលដល់ការបន្ធូរបន្ថយកង្វល់របស់សហគមន៍អន្តរជាតិ។ ភាគីចិនសូមដាស់តឿនម្តងទៀតឱ្យភាគីជប៉ុនឆ្លើយតបយ៉ាងហ្មត់ចត់ចំពោះកង្វល់ក្នុងស្រុកនិងបរទេស ហើយរ៉ាបរងទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ខ្លួនដោយប្រាកដប្រជា។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកស្រីMao Ningបានថ្លែងថា ប្រទេសជប៉ុនបានចាប់ផ្តើមដំណើរការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រដោយឯកតោភាគី ក្នុងសភាពការណ៍ដែលមិនបានពិគ្រោះពិភាក្សាដោយពេញលេញជាមួយប្រទេសជិតខាង បានផ្ទេរហានិភ័យនៃការបំពុលនុយក្លេអ៊ែរទៅឱ្យពិភពលោកទាំងមូល។ ទង្វើបែបនេះគឺរំលោភលើពាក្យសន្យារបស់ខ្លួន គ្មានទំនួលខុសត្រូវហើយក៏មិនសមស្របនឹងច្បាប់អន្តរជាតិនិងវិធីរួមរស់នៅជាមួយប្រទេសជិតខាងផងដែរ។ ភាគីចិនប្រឆាំងយ៉ាងមុតមាំចំពោះករណីនេះជាប់រហូតមក ហើយបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាគីជប៉ុនជាច្រើនលើកច្រើនសារ។ បណ្តាប្រទេសដែលបូករួមទាំងភាគីចិនបានចាត់វិធានការបង្ការនិងឆ្លើយតបវិញ ដើម្បីគាំពារសុវត្ថិភាពចំណីអាហារនិងសុខភាពរបស់ប្រជាជន គឺត្រឹមត្រូវ សមហេតុផលនិងចាំបាច់ទាំងស្រុង។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោកស្រីMao Ningបានគូសបញ្ជាក់ថា ភាគីចិនសូមដាស់តឿនភាគីជប៉ុនឱ្យសហការដោយគ្រប់ជ្រុងជ្រោយក្នុងការបង្កើតការរៀបចំចាត់ចែងអំពីការតាមដានត្រួតពិនិត្យអន្តរជាតិរយៈពេលវែងដែលប្រកបដោយឯករាជ្យភាព និងប្រសិទ្ធភាពដែលមានការចូលរួមដោយពិតប្រាកដពីភាគីមានផលប្រយោជន៍ពាក់ព័ន្ធដូចជាប្រទេសជិតខាងជាដើម៕

...

ដោយ ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print