សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ករណីលួច (ខ្សែភ្លើង)នៅតំបន់សេដ្ឋកិច្ចពិសេសឈី លូ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការ ឃាត់ជនសង្ស័យម្នាក់ ករណីលួច (ខ្សែភ្លើង)នៅតំបន់សេដ្ឋកិច្ចពិសេសឈី លូ ក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៤ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសឈី លូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ នេន សុភ័ណ្ឌ  អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។

ប្រភពបន្តថា សមត្ថកិច្ចនគរបាល បាន ដកហូត ម៉ូតូបទល្មើសមួយគ្រឿង ម៉ាក១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង ១J ៧៨៨១  ។

ប្រភពបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសន្តិសុខ ករណីជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅតំបន់សេដ្ឋកិច្ចពិសេសឈី លូ ក្រុងស្វាយរៀងភ្លាមកំលាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍និងតាមស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។

...

ក្រោយពីជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចខ្សែភ្លើងប្រាកដមែន សមត្ថកិច្ច បានបញ្ជូនមកអធិការដ្ឋានក្រុងស្វាយរៀងចាត់ការតាមច្បាប់៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print