ជប៉ុនមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីតំបូងបង្អស់

ចែករំលែក៖

នៅក្នុងការកែទម្រង់គណរដ្ឋមន្ត្រី លោក ស៊ីនហ្ស៊ូអាបេ បានរក្ខាដំណែងមន្ត្រីជានខ្ពស់ដែលកាន់ដំណែងយូរឆ្នាំនៅដដែល ។ នៅក្នុងការកែទម្រង់នៅថ្ងៃទី០៣ ខែសីហា គឺជាការកែទម្រង់លើកទី៣ ហើយ ចាប់ទាំងពីលោកអាបេ ឡើងកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១២ ។

...

មន្ត្រីសំខាន់ៗចំនួន៨ ក្នុងចំណោម១៩ រក្សាដំណែងដដែល ចំណែកការផ្លាស់ប្តូរដែលចាប់អារម្មណ៍បំផុតនោះគឺការតែងតាំងលោកស្រី Tomomi Inada កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Gen Nakatani ។ ការតែងតាំងនោះបានធ្វើជប៉ុន មានរដ្ឋមន្ត្រីការពារជាតិដែលជាស្ត្រីលើកទីពីរហើយតាំងពីដើមមកបន្ទាប់ពីលោកស្រីYuriko Koike ដែលទើបតែជាប់ឆ្នោតអភីបាលក្រុងតូក្យូនាពេលកន្លងមកថ្មី។

តាមការព្យាករណ៍ឧបសគ្គដ៏ធំបំផុតរបស់រដ្ឋមន្ត្រីការពារជាតិថ្មីគឺការពង្រីកតួនាទីរបស់ទាហ៊ានជប៉ុននៅក្នុងសកម្មភាពការពារទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ក្រោមអ្នកឯកទេសបញ្ចាក់ថា ការដែលតែងតាំងលោកស្រីInada បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយរបស់លោកអាបេ ដែលបង្កើនតួនាទីរបស់ស្ត្រីនៅក្នុងឆាកនយោបាយជប៉ុន។

ទទឹមនឹងនោះ ការតែងតាំងលោកស្រី Inada ធ្វើជារដ្ឋមន្ត្រីការពារជាតិ អាចធ្វើឲ្យប្រទេសជិតខាងព្រួយបារម្ភដោយសារតែលោកស្រីធ្លាប់បានលើកឡើងពីបញ្ហាប្រវត្តិសាស្ត្របង្ករឲ្យមានវិវាទ ដោយលោកស្រីតែងតែទៅកាន់ព្រះវិហារសង្គ្រាម Yasukuni ។

នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសថា គោលដៅនៃការកែទម្រង់គណរដ្ឋមន្ត្រីលើកនេះ គឺដើម្បីជំរុញកម្មវិធីសេដ្ឋកិច្ចAbenomics  ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជប៉ុនកាន់តែប្រសើរឡើង៕

2

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print