ពលរដ្ឋខេត្តកំពតលើកឡើងថាប្រសិនបើគ្មានសម្តេចតេជោ គ្មានសន្តិភាព ពួកគាត់ក៏មិនទទួលបានបណ្ណកម្មសិទ្ធិដីធ្លីដូចពេលនេះដែរ

ចែករំលែក៖

ខេត្តកំពត៖ ពលរដ្ឋខេត្តកំពតបានសំដែងការសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នាពេលនេះ។ ពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានខិតខំស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តពីសម្តេចតេជោ សម្តេចក៏បានបន្តជំរុញឱ្យមានការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ។

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានបន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលមានបណ្ណសរុប ១,០៨៧បណ្ណ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ប្រជាពលដ្ឋក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលបានមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី (វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ) បានលើកឡើងស្រដៀងៗគ្នាថា ប្រសិនបើប្រទេសកម្ពុជាគ្មានសម្តេចតេជោ ហ៊ុន សែន នោះទេ ប្រទេសជាតិនៅតែបន្តធ្លាក់ក្នុងភ្លើងសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។ តែដោយសារប្រជាជនកម្ពុជាមានសំណាងបំផុត ដែលមានសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជន រំដោះប្រជាជនចេញពភ្នក់ភ្លើងសង្គ្រាមដ៏សែនលំបាកវេទនាក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ហើយបានដឹកនាំនាវាកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយប្រទេសពោពេញទៅដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពលរដ្ឋបានបន្តថា ពួកគាត់ពិតជាមានការសប្បាយរីករាយបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ហើយបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនពួកគាត់នាពេលនេះ។

មានមតិសំណេះសំណាលក្នុងពិធីចែកបណ្ណកម្មសិទ្ធិនេះដែរ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។ ហើយក្រោមម្លប់នៃសុខសន្តិភាពនេះ បានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស រស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ក្នុងបរិបទនៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥតឈប់ឈរលើវិស័យសេដ្ឋកិច្ច និងសង្គម រួមទាំងការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយបញ្ចប់មួយចំនួនធំនៅទូទាំងប្រទេស ហើយបានពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លី(វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ)ជូនពលរដ្ឋដើម្បីប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីវិស័យដីធ្លី។

...

តាមការឱ្យដឹងពីលោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធក្នុងថ្ងៃនេះមានចំនួន ២ក្រុង-ស្រុក ដែលស្មើនឹង ១,០៨៧បណ្ណ ក្នុងនោះ
ក្រុងកំពតមានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦០៥បណ្ណ។ ស្រុកទឹកឈូ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១២ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៤៨២បណ្ណ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print