គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។

ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែល បានកើតឡើងចំនួន ១៣លើកនេះ​មានដូចជា​៖ (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ២០នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) រងរបួសស្រាល ៩នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ៨នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៣នាក់, ធ្ងន់ ៦នាក់, ស្រាល ៤នាក់) , មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ៣នាក់), ប្រជែង ២លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់)។

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!​ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print