Southampton ទិញបានខ្សែការពារបារាំង Jeremy Pied ដោយគ្មានតម្លៃខ្លួនផ្ទេរ

ចែករំលែក៖

ក្លិបបាល់ទាត់ Southampton នៅក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបានទទួលជោគជ័យក្នុងការទិញខ្សែការពារកណ្តាលJeremy Piedពីក្លិបNiceរបស់បារាំងដោយគ្មានតម្លៃខ្លួននៃការផ្ទេរនោះទេ។

...

ខ្សែការពារសញ្ជាតិបារាំងវ័យ២៧ឆ្នាំនេះបានបង្ហាញខ្លួនជាង២០០ប្រកួតនៅ ក្នុងក្របខ័ណ្ឌបារាំង League 1 ឲ្យក្រុម Nice។ កិច្ចសន្យារបស់គាត់ជាមួយនឹង ក្រុម Nice បានចប់នៅដើមខែនេះ ហើយ គាត់បានចុះកុងត្រាលេងឲ្យក្រុម Southampton រយៈពេល២ឆ្នាំ ។

កីឡាករ Jeremy Pied បានថ្លែងនៅក្នុងគេហទំព័រផ្លូវការបស់ក្លិប Southampton ថា “ខ្ញុំពិតជារំភើបណាស់ដែលបានមកលេងឲ្យក្រុមថ្មី Southampton នេះ។ ក្របខ័ណ្ឌ អង់គ្លេស Premier League ពិតជាគួរឲ្យ ចាប់អារម្មណ៍ ហើយគោលបំណងរបស់ខ្ញុំមួយក៏ស្រមៃចង់មកលេងនៅទីនេះដែរ។ ពេលនេះវាបានក្លាយទៅជាការពិត។”

នេះគឺជាលើកទី៣ហើយដែលកីឡាករ Jeremy Pied លេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ClaudePuel របស់ក្លិប Southampton។ ពួកគេទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅក្នុងក្រុមLyon និង Nice៕

PANews_P-5a046393-75d9-4018-a651-df49f42409eb_I1

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print