ជើងមាន់បង្កកខុសច្បាប់ចំនួន ២តោន ដែលនាំចូលពីបរទេស ត្រូវ​បានបង្រ្កាប​ និងយកមកដុតកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ ជើងមាន់​បង្កក​ដែលនាំចូល​ដោយ​ខុសច្បាប់​ចំនួន ២តោន​ ត្រូវ​បានមន្រ្តីជំនាញក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ធ្វើការ​បង្រ្កាប​និងដកហូត​យកមកដុត​កម្ទេច​ចោល​ កាលពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅ​ទីលាន​ចាក់សំរាម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ បាន​ឱ្យដឹង​ថា ជើង​មាន់​បង្កក​ខាង​លើ​នេះ ត្រូវ​បានក្រុមការងារ​បង្រ្កាប​បានកាលពី​ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ​ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក តាន់ ផាន់ណារ៉ា ប្រតិភូ​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​ ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ត្រួតពិនិត្យ​លើ​រថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ 3F-5070 នៅ​ជិត​ផ្សារ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លើ​ផ្លូវ​បេតុង។

...

ប្រភពដដែលបន្តថា​ ចំពោះ​ការ​ដុត​កម្ទេច​ចោល​ជើងមាន់​បង្កក​ចំនួន ២ តោនខាង​លើ​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញផង​ដែរ។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង ផលិតផល​សត្វ​បង្កក​ទាំងអស់​នេះ នាំចូល​ពី​បរទេស ស្តុក​ទុក និង​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់ និង​ជា​ផលិតផល​បំណែក​សាច់​បង្កក ដែល​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម ចាត់វិធានការ​ផ្អាក​ធ្វើការ​នាំចូល​ជា​បណ្ដោះអាសន្ន​រយៈពេល ០៦ ខែ កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ២០២៤ កន្លង​ទៅ៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print