ប្រទេសមីយ៉ាន់ម៉ាកំពុងតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរ ៧,៥លាននាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលប្រទេសនេះបានងើបឡើងក្លាយជាចំណុចគោលដៅដ៏ក្តៅគគុកមួយក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។
លោក Tint Thwin អគ្គនាយកទទួល បន្ទុកផ្នែកទេសចរនិងសណ្ឋាគារបានឱ្យ ដឹងថា ក្នុងឆ្នាំនេះប្រទេសមីយ៉ាន់ម៉ាកំពុងតែស្ថិតក្នុងផ្លូវមួយដែលនឹងស្វាគមន៍ភ្ញៀវទេសចរចំនួន៥,៥លាននាក់ពោលគឺកើនឡើងស្ទើរតែ១លាននាក់បើធៀបនឹង ឆ្នាំ២០១៥។
លោកបានបន្ថែមទៀតថា យើងកំពុង តែសង្ឃឹមថា ចំនួននេះនឹងកើនឡើងដល់ ៧,៥លាននាក់ក្នុងមួយឆ្នាំក្នុងរយៈពេល ៣ឆ្នាំ។
ដើម្បីបង្កើននូវចំណូលនៅក្នុងប្រទេសក្រីក្រនេះយើងចាំបាច់ត្រូវតែស្វែងរកគោលដៅថ្មីៗសម្រាប់ភ្ញៀវទេសចរហើយយើង នឹងគាំទ្រភ្ញៀវទេសចរដែលពឹងផ្អែកលើ សហគមន៍។
បើធ្វើការប្រៀបធៀបទៅនឹងប្រទេស ថៃប្រទេសនេះទទួលភ្ញៀវទេសចរចំនួន ៣០លាននាក់កាលពីឆ្នាំមុន។
ការចង់ដឹងចង់ឮនៅក្នុងវប្បធម៌ និងសម្រស់ធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ានេះបានកើនឡើងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីលោកស្រី Aung San Suu Kyi ដឹកនាំប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានការប្រកួតប្រជែងគ្នាដដែល។
សណ្ឋាគារគឺមានតម្លៃថ្លៃហើយមិនបានបំពេញស្តង់ដារដូចប្រទេសថៃ ម៉ាឡេស៊ី និង វៀតណាមទេ។
លើសពីនេះទៅទៀតនោះមានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេលដែលឥរិយាបថរបស់ភ្ញៀវទាំងនោះបានប៉ះទង្គិចនឹងវប្បធម៌របស់មីយ៉ាន់ម៉ា៕
ដោយ៖ រ័ត្ន