ក្រសួងសាធារណការ អំពាវនាវដល់មន្ត្រីក្រោមឱវាទចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានគ្រប់ៗ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ក្រសួង ឯកឧត្តមអគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន លោក លោកស្រីជាប្រធាននាយកដ្ឋាន អង្គភាព មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ មេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤, រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការបង្កើតឡើងនូវ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន” ក្នុងគោលបំណងផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបរិច្ចាគថវិកាសម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅ តាមបណ្តោយព្រំដែនរបស់កម្ពុជា។

ក្នុងន័យនេះ ដើម្បីបង្ហាញនូវកម្លាំងរួបរួមសាមគ្គីជាតិខ្មែរ និងការថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូន “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ឱ្យបាន គ្រប់ៗគ្នាសំដៅជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព។

សូមចូលរួមបរិច្ចាគថវិកា តាមរយៈ លេខគណនីធនាគារ ឬ QR Code ដូចមានជូនភ្ជាប់មកជាមួយ និងសូមផ្តល់ព័ត៌មានអំពីការចូលរួមបរិច្ចាគថវិកា (Transaction) មក អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជ្រាបជាព័ត៌មាន។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន លោក លោកស្រីជាប្រធាននាយកដ្ឋាន អង្គភាព មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា៕

...

ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print