ល្ងីល្ងើ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មលេងមួយក្បាច់ស្ទើរដាច់ព្រលឹង

ចែករំលែក៖

កាលពីព្រឹកម្សិលមិញ នាយសូ បានទៅអង្គុយនៅតុកាហ្វេមួយកន្លែងក្នុងខណ្ឌ ចំការមន ។ មិនសម្បូរដោយអ្នកនយោបាយទេនៅក្នុងហាងកាហ្វេនេះ ប៉ុន្តែភាគ ច្រើនមានមន្ត្រីរាជការ អ្នកមុខអ្នកការមានយសមានស័ក្តិ ។ បន្ទាប់ពីលើកកែវកាហ្វេខ្មៅក្រេបបានបន្តិចនៅជ្រុងតុម្ខាងប្រហែលជាក្រុមមន្ត្រីក្រសួងកសិកម្មនហើយពួកគេនាំគ្នាខ្សឹបខ្សៀវពីលោករដ្ឋមន្ត្រីថ្មីរបស់ពួកគេ ។

...

បុរសវ័យចំណាស់ម្នាក់និយាយថា បើលេងតែយ៉ាងហ្នឹងងាប់អញហើយ! គ្រាន់តែ មកដល់ភ្លាមដក និងដាក់ផ្អើលពេញក្រសួង ផ្អើលដល់មន្ទីរនៅតាមខេត្តទៀត គ្មាន បានធ្វើការអីទេរវល់តែដកនិងដាក់ ។

មន្ត្រីម្នាក់ទៀតទំនងជារងគ្រោះដោយសារលោករដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មដែល បានលូកមាត់កាត់ថា ធម្មតាទេបងអើយ! អ្នកឡើងថ្មីត្រូវតែមានកែទម្រង់ហើយ ប៉ុន្តែ ដូចជាហួសហេតុពេក ខ្ញុំគ្មានកំហុសទេគាត់ស៊ីញ៉េដកឆៅៗនរណាមិនខ្លាចរកតែយកលុយទៅឲ្យមិនទាន់! ។

ក្រុមមន្ត្រីក្រសួងកសិកម្មយ៉ាងហោចណាស់៤នាក់នៅហាងគុយទាវសុទ្ធតែខ្សឹបខ្សៀវគ្នាអំពីទង្វើមិនគប្បីរបស់លោករដ្ឋមន្ត្រី។ ប៉ុន្តែពួកគេនិយាយថា ក្រោយពីការសម្រេច ដកតំណែងមន្ត្រីច្រើនរូបកាលពីចុងខែកក្កដានោះរំលងបានមួយថ្ងៃពីរក្រោយមកលោក រដ្ឋមន្ត្រីបាននិរាករណ៍សេចក្តីប្រកាសនោះវិញ ។

បើតាមក្រុមមន្ត្រីទាំងនោះនិយាយថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ លោករដ្ឋ មន្ត្រីបាននិរាករណ៍អ្វីដែលលោកបានស៊ីញ៉េដោះដូរមន្ត្រីនៅក្រសួងនេះកាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅ ។ មន្ត្រីដែលលោករដ្ឋមន្ត្រីភាំងមួយភ្លែត ស៊ីញ៉េដោះដូរកាលពី ថ្ងៃទី២៩ ខែកក្កដាកន្លងទៅនោះភាគច្រើនធ្វើការនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង, សាលាជាតិកសិកម្មព្រែកលៀបនិងសាលាជាតិកសិកម្មកំពង់ចាម។ យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបាននិរាករណ៍សេចក្តីប្រកាសដកនោះហើយ មានន័យថា ព្រលឹង របស់មន្ត្រីទាំងនោះបានត្រឡប់ចូលខ្លួនឡើងវិញបន្ទាប់ពីចេញទៅស៊ីព្រលិត២-៣ថៃ្ង រួចមក ។

នៅឯតុកាហ្វេឯណោះវិញក្រុមមន្ត្រីក្រសួងកសិកម្មបន្តខ្សឹបខ្សៀវថា បើមេលេងតែ យ៉ាងនេះដាច់ខ្យល់ហើយខ្ញុំ។ គេធ្លាប់ឮតែស្តេចជំនាន់ដើមនៅពេលដែលមានរឿងគឺ ចេញបញ្ជាឲ្យសម្លាប់មនុស្សដោយមិនចាំបាច់មានការពិចារណាទោះបីជាការសម្លាប់នោះខុសក៏ដោយ។ ទង្វើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មយើងពេលនេះក៏មិនខុសពីស្តេចជំនាន់មុនប៉ុន្មានដែរ ៕

1111

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print