ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅដឹកនាំដោយ លោកអភិបាលរងក្រុងតាខ្មៅ អនុប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុងតាខ្មៅ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ បានដាក់កម្លាំងចុះឃ្លាំមើលសកម្មភាព ជនសង្ស័យពិតជាមានការជួញដូរពិតប្រាកដមែន ទើបឈានដល់ធ្វើការបង្រា្កប ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ក្នុងនោះមានស្រីចំនួនម្នាក់។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ នៃកងរាជអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន ០១កញ្ចប់ធំ និងម្សៅពណ៌ផ្កាឈូកសង្ស័យថាជាសារធាតុញៀន ចំនួន ០១កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនដូចខាងក្រោម៖
– ឧបករណ៍សម្រាប់ជក់ និងវិចខ្ចប់គ្រឿងញៀន
– ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
– ម៉ូតូ ចំនួន ០១គ្រឿង
– ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
– ស្លាបព្រាចូកគ្រឿងញៀន ចំនួន ០១
– កាំភ្លើងកែច្នៃបាញ់ហ្គាស ចំនួន ០១ដើម
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕អរុណរះ