អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន ៧នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទម្ងន់សរុប ១៣០៣,៣១ក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបានធ្វើការបង្ក្រាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ផ្លូវវត្តតាឡុក ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង នៅចំណុចផ្ទះសំណាក់សាញ់សាញ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបាន បញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន ០៧ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន៖

១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ១៣០៣,៣១ ក្រាម មានប្រភេទជាកេតាមីន, មេតំហ្វេតា មីន និងអ៊ុចស្តាស៊ី ។

២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៥ គ្រឿង និងឧបករណ៍ជាបំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១៨ ដុំ ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិវៀតណាមចំនួន ០៧ នាក់ និងបក្ខពួក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤១៣ អ.យ.ច ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ពីបទ រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវវត្តតាឡុក ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងនៅ ចំណុចផ្ទះសំណាក់សាញ់សាញ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៤, ទី៥, ទី៦ និងទី៧, តាមមាត្រា ៤៥ និងតាមមាត្រា ៤៨ កថាខណ្ឌទី៤ និងទី៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print