លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- ទស្សនៈផ្សេងគ្នាមិនមែនជាសត្រូវគ្នាទេ = តែក្រុមជ្រុលនិយមយករាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតជាសត្រូវពួកវា?
២- ចលនាជាតិនឹងឃើញច្បាស់នៅពេលដែលជាតិត្រូវការ = លើកលែងតែពួកអាថា?
៣- រឿងលោកជំទាវ ហាស្ស៊ីណា នៅបង់ក្លាដែសជារឿងនៅបង់ក្លាដែស = ឯនៅកម្ពុជាសម្តេចតេជោមិនដូចហាស្ស៊ីណាទេ?
៤- កម្ពុជាអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្សនិងបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ =  នៅពេលគណបក្សនយោបាយណាឈ្នះឆ្នោតនាយករដ្ឋមន្ត្រីគឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សឈ្នះឆ្នោតហើយគណបក្សឈ្នះឆ្នោតមានសិទ្ធតែងតាំងមន្ត្រីរបស់ខ្លួនដែលមានគុណសម្បត្តិ។
៥- ការតែងតាំងធ្វើចំពោះតែមន្ត្រីនយោបាយទេ = ឯមន្ត្រីមុខងារសាធារណៈរកហសាទុកដដែលនិងបើមានតម្រូវការត្រូវជ្រើសរើសតាមរយៈការប្រឡងយកសមត្ថភាពដោយមានតម្លាភាព។
៦- គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតតាមរយៈឆន្ទៈប្រជាជនជាង៨៣% = ដែលជាភាគច្រើនលើសលុបមិនធ្លាប់មាននៅប្រទេសប្រជាធិបតេយ្យខាងលិច។
៧- ការសម្រេចអនុវត្តផែនការកសាងនិងអភិវឌ្ឍន៍ធ្វើតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត = មិនយកតាមកម្មវិធីនយោបាយគណបក្សចាញ់ឆ្នោតទេ។
៨- ការជំទាស់អនុញ្ញាតឲ្យមាននៅក្នុងក្របខ័ណ្ឌនៃច្បាប់ = ឯការសម្រេចត្រូវយកតាមសម្លេងភាគច្រើន៥០%+១។
៩- ក្នុងប្រព័ន្ធបោះឆ្នោតសមាមាត្រគេយកគណបក្សនយោបាយឈ្នះឆ្នោតដឹកនាំ = មិនសម្គាល់ថា នាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនណាទេ គឺអាស្រ័យលើការកំណត់របស់គណបក្ស ។
១០- រដ្ឋធម្មនុញ្ញមិនបានកំណត់អាណត្តិរបស់គណបក្សឈ្នះឆ្នោតទេ = ការឈ្នះច្រើនឬមិនច្រើនអាណត្តិអាស្រ័យលើប្រជាជនជាអ្នកបោះឆ្នោត ៕

...

ដោយ :សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print