ម៉ូតូហុងដាឃ្លីកបាក់កចូលគ្នា​ ខណៈម្ចាស់មិនរបួស​ ដែលបង្កដោយរថយន្ដ Lexus ចាប់ហ្រ្វាំងមិនសុីជ្រុលទៅបុកម៉ូតូកំពុងចាំភ្លើងស្ដុបនិងរុញទៅបុកខ្ទប់រថយន្ដមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត Lexus RX330 មួយគ្រឿងបានធ្វេីដំណេីរតាមផ្លូវក៏ជាន់ហ្វ្រាំងមិនសុីរេចង្កូតទៅបុកម៉ូតូចាំភ្លើងស្ដុបរុញទៅបុកនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យខ្ទប់ជាមួយរថយន្ដមួយគ្រឿងផ្សេងទៀតរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង៣០ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត័មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាក Lexus RX330 មួយគ្រឿងពណ៌ទឹកសមុទ្យ ពាក់ផ្លាកលេខភ្នំពេញ2AR. 8385 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម ។ លុះពេលធ្វើដំណើរដល់ចំណុចស្តុបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូហុងដាឃ្លីក​ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JA.7128 ជិះដោយបុរសម្នាក់ដែលឈប់ម៉ូតូរង់ចាំភ្លើងស្ដុបនៅខាងមុខ រុញម៉ូតូទៅបុកខ្ទប់និងរថយន្ដមួយគ្រឿងទៀតម៉ាកហ្វតពណ៌សរ មិនចាំផ្លាកលេខ បណ្ដាលឲ្យរួញកម៉ូតូរងការខូចខាតយ៉ាងដំណំ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងបានឲ្យភាគីទាំងបីសម្របសម្រួលគ្នា ដោយខាងភាគីរថយន្ដហ្វតឃើញថារថយន្ដខ្លួនខូចខាតតិចតួចក៏បានសុំសមត្ថកិច្ចយករថយន្ដទៅជួសជុលខ្លួនឯង ចំណែកខាងភាគីម៉ូតូវិញម្ចាស់រថយន្ដបានយកម៉ូតូទៅក្រហ៊ុនហុងដាដើម្បីជួលជុលឲ្យបានស្អាតដូចដេីម្បី ៗបញ្ចប់រឿង ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print