យុទ្ធនាការជាតិនិយម ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនឡើងដល់ជាង២៥ម៉ឺននាក់ហើយ​ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា!

ចែករំលែក៖

ភ្នំពេញ​៖​ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនឡើងដល់ជាង២៥ម៉ឺននាក់ហើយ ក្នុងនោះគ្រាន់តែរយៈពេលមួយថ្ងៃនេះ (ថ្ងៃទី៤) មានប្រជាពលរដ្ឋជាង៧ម៉ឺននាក់បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដោយថវិកាសរុបបានកើនឡើងដល់ជាង១១លានដុល្លារ។នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ជាមួយគ្នានេះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានចេញលិខិតថ្លែងអំណរគុណសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន​ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។

...

គួរបញ្ជាក់ថា​ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print