រថយន្ត PRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកនឹងក្បាលរបាំងពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តPRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកនឹងក្បាលរបាំងពុះចែកហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ឡើងទាំងព្រឹកព្រលឹមតែម្តង ! គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងវេលាម៉ោង ៦ និង ១០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បណ្តោយផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត PRIUS ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2BR-3913 បើកបរដោយបុរសម្នាក់បើកតាមបណ្ដោយផ្លូវ១២៨មិនដឹងយ៉ាងមេចស្រាប់តែរថយន្តខាងលើបានបើកធ្វើការបើកបរប្រហែសបណ្ដោយឱ្យរថយន្តរ៉េចង្កូតទៅបុកនិងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដោយហើយឡើងលើឃឿនបាក់រួចរថយន្តបើកទៅមុនលែងរួចក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print