ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់

ចែករំលែក៖

ខេត្តក្រចេះ ៖ ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់ ប៉ុន្តែមិនមានការឈានដល់ប្រកាស ដល់ប្រុងប្រយ័ត្ននៅឡើយទេ ។

សូមបញ្ជាក់ថា ៖ បើយោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៣៤ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,២០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កំពស់ទឹកកើនចំនួន ០,២១ម៉ែត្រ ធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៦៨ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,៤០ម៉ែត្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print