ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលេីកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យេីង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមបងប្អូន អ៊ំពូមីង តាយាយ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីង ផងដែរ។
សម្តេចធិបតី សូមកោតសរសេីររដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កេីតសមិទ្ធផលថ្មី រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហេីយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា។
សូមបញ្ជាក់ថា ៖ ភ្ញៀវទេសចរច្រើនកកស្ទះពេក រដ្ឋបាលខេត្តកំពត សាងសង់ស្ពានមួយថែម ឱ្យទាក់ទាញកាន់តែខ្លាំង ។
កាលពីពេលថ្មីៗនេះ លោក ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនដោយសារតែ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត កាន់តែច្រើនធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពត ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យរថយន្ត ឆ្លងកាត់បាន ពោលគឺឆ្លងកាត់បានត្រឹមតែអ្នកថ្មើរជើង និងម៉ូតូដែលធ្វើឱ្យស្ពានថ្មីមានការកកស្ទះជាប្រចាំជាពិសេសនៅរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។
លោកអភិបាលបានបញ្ជាក់ថា ៖« ដើម្បីកាត់បន្ថយការ កកស្ទះនៅលើស្ពានថ្មី និងក្រុ ងកំពតរដ្ឋបាលខេត្តកំពត សម្រេចថា នឹង សាងសង់ស្ពានមួយខ្សែទៀតឆ្លងកាត់ព្រែក កំពត ឬព្រែកកំពង់បាយនៅពេលឆាប់ៗនេះ។ ម្យ៉ាងវិញទៀតស្ពានដែលគ្រោងនឹង សាងសង់ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែនឹងសាងសង់ឡើង តាមរចនាបថពិសេស ដែលមានសោភ័ណភាពនិងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ» ។ ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូលកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានបើកការដ្ឋានសាងសង់នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ដែលបានបញ្ចប់រួចរាល់២ថ្ងៃនេះ ដើម្បីទាក់ទាញទេសចរមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ៕