Google នឹងវិនិយោគជាង 850 លានដុល្លារបើកមជ្ឈមណ្ឌលទិន្នន័យទីពីររបស់ខ្លួន

ចែករំលែក៖

Google ដែលជាស្ថិតនៅក្រោយមក្រុមហ៊ុន Alphabet
បាននិយាយថាពួកគេនឹង វិនិយោគជាង 850 លានដុល្លារបើកមជ្ឈមណ្ឌលទិន្នន័យទីពីររបស់ខ្លួនអាមេរិកឡាទីនក្នុងទីក្រុង Canelones របស់អ៊ុយរូហ្គាយ ។
មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់Google ក៏ត្រូវបានបើកនៅអាមេរិកឡាទីនដូចគ្នាក្នុងនៅក្រុងQuilicura ដែលនៅជិតទីក្រុង Santiago រដ្ឋធានីនៃប្រទេសឈីលី ក្នុងឆ្នាំ 2015 ដោយបណ្តាក់ទុនដំបូងចំនួន 150 លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ហើយបានចំណាយបន្ថែម 140 លានដុល្លារក្នុងឆ្នាំ 2018 សម្រាប់ការពង្រីកទីតាំង។
Google បាននិយាយថា “យើងសង្ឃឹមថាមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់យើងនៅ Canelones នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យារបស់អ៊ុយរូហ្គាយ និងតំបន់ទាំងមូល”
ចំណែកសារព័ត៍មានReuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា Google កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យ “ធំ” នៅជិតទីក្រុងហូជីមិញក្នុងប្រទេសវៀតណាម ហើយមជ្ឈមណ្ឌលនេះនឹងរួចរាល់នៅឆ្នាំ 2027 ។

កាលពីខែមេសា ក្រុមហ៊ុន Google បានប្រកាសពីការវិនិយោគចំនួន 3 ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Indiana និងពង្រីកគេហទំព័រនៅក្នុងរដ្ឋ Virginia ។ Google ក៏បាននិយាយកាលពីខែឧសភាថា ខ្លួននឹងវិនិយោគ 2 ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងតំបន់ Google Cloud នៅក្នុងប្រទេសនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print