ខេត្តពោធិ៍សាត់ ៖ មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានសហការគ្នា ចុះពិនិត្យសពបុរសម្នាក់ បន្ទាប់ប្រទះឃើញចងកធ្វើអត្តឃាតនៅសំយាបផ្ទះ ដែលគេសង្ស័យអាចបណ្ដាលមកពីអន់ចិត្តនឹងប្រពន្ធ នេះបើតាមការឲ្យដឹងពីមន្រ្តីចុះអនុវត្តផ្ទាល់ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ ។
ប្រភពព័ត៌មានពីមន្រ្តីដដែលឲ្យដឹងទៀតថា ហេតុការខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ រ៉េត រាក់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិ.ឃុំកើតហេតុ ជនរងគ្រោះ(រ៉េត រាក់)បានយកខ្សែអង្រឹង ពណ៍ ស លាយខៀវ ចងព្យួ.កទៅធ្នឹមសំយ៉ាបផ្ទះ ផ្នែកខាងមុខ នៅវេលាទាបភ្លឺ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា មូលហេតុ ទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ សពពិនិត្យយ៉ាងចិត្តទុកដាក់ទើបធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ប៉ឹម ពិន