ប្រទះឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ក្នុងបន្ទប់លេខR32 ក្នុងបរិវេណមជ្ឈមណ្ឌលកំសាន្ដបាវិត ស្ថិតក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់សន្តិសុខ និងរាយការណ៍មកសមត្ថកិច្ចខណៈ ប្រទះឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ក្នុងបន្ទប់ ក្នុងបរិវេណមជ្ឈមណ្ឌលកំសាន្ដបាវិតក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ហ៊ូ ហ្វូលីន (HU FU LIN)   កើតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៧ កាន់លិខិតឆ្លងដែនលេខ ៣០៦១០២៨១៩ ជនជាតិចិនតៃវ៉ាន់  មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន បន្ទប់លេខR32 ក្នុងបរិវេណមជ្ឈមណ្ឌលកំសាន្តបាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤  ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា៖ មានករណីមនុស្សស្លាប់ក្នុងបន្ទប់លេខR32 ក្នុងបរិវេណមជ្ឈមណ្ឌលកំសាន្ដបាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីទទួលព័ត៌ភ្លាមកម្លាំង ជំនាញនៃអធិការនគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវនិង ហ៊ុំព័ទ្ធនៅកន្លែងកើតហេតុ រង់ចាំមន្រ្ដីជំនាញនិងលោកគ្រូពេទ្យធ្វើកោសលវិច្ច័យ។

រហូតដល់វេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ទុំ បូរី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។

ជាលទ្ធផលនៃការស្រាវជ្រាវ ការសន្និដ្ឋានៈ

ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ  លោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា៖ សាកសពស្លាប់ដោយសារគាំងបេះដូង (Arrest cardia que)។

បច្ចុប្បន្ន សាកសពត្រូវ បានតាមរថយន្តយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យពិភាគកន្លែងកើតហេតុនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត  រក្សាទុក នៅសាលរក្សាសពវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print