ឃាត់ខ្លួន ឃាតក ឆ្លងដែន ជនជាតិ ចិន ២នាក់ ពាក់ព័ន្ធ ករណី បាញ់ ប្រហារ រថយន្ត Mercedes យប់ ថ្ងៃ ទី២៧ ខែ សីហា ឆ្នាំ ២០២៤ នៅខណ្ឌដង្កោ ! ឃាត់បាននៅខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពី មាន ករណី បេីករថយន្ត បំបុក ហេីយ បាញ់ រះទៅលេី រថយន្ដ Mercedes Sclass នៅ ខណ្ឌ ដង្កោ កាលពីយប់ ថ្ងៃ ទី ២៧ សីហា ឆ្នាំ ២០២៤ បណ្ដាល ឲ្យ នាយនគរបាល ម្នាក់ ស្លាប់ ជនជាតិ ចិន ម្នាក់ រងរបួស និង ជនជាតិ ចិន ម្នាក់ ទៀត ត្រូវ ក្រុម ជនល្មើស ចាប់ យកទៅជាមួយ   កងកម្លាំង ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ នាយកដ្ឋាន ព្រហ្មទណ្ឌ និង ស្នងការដ្ឋាន នគរបាល ខេត្ត ពាក់ព័ន្ធ ស្រាវជ្រាវ តាមចាប់ ជនល្មើស ជាជនជាតិ ចិនបាន ចំនួន ២នាក់ នៅ ស្រឡៅ ខេត្ត ព្រះវិហារ ។  ដោយឡែក ជនល្មើស សេសសល់ បាននាំជនរងគ្រោះ រត់ គេចខ្លួន ខណៈ សមត្ថកិច្ច កំពុង ឡោមព័ទ្ធ ។

តាម ប្រភព ពី សមត្ថកិច្ច បាន បង្ហើប អោយដឹងថា ៖ ជនជាតិ ចិនដែល ឃាត់ខ្លួន បានចំនួន ២នាក់ បាន សារភាពថា ពួកខ្លួន ទេីបចូល មក ស្រុកខ្មែរ នៅ ខែ កក្កដា នេះទេ ដេីម្បី ទទួលផែនការ តាម ចាប់ ជនរងគ្រោះ និង សម្លាប់ មនុស្ស ដែល នៅ ជុំវិញ ជនរងគ្រោះ ទាំង អស់ ។  តាមផែនការ ពេល ធ្វើ សកម្មភាព រួចហេីយ ត្រូវ គេចខ្លួន ទៅ ក្រៅប្រទេស វិញ ដេីម្បី គេចខ្លួន ពីការ ស៊េីបអង្កេត ។  ប្រភព ពី សមត្ថកិច្ច បង្ហើប ទៀតថា ករណី ឃាតកស៉ីឈ្នួលមកពីក្រៅ ប្រទេស មាន ច្រើន ករណី ហើយ ដែល ធ្វើ អោយ សមត្ថកិច្ច លំបាក ក្នុង ការ ស្រាវជ្រាវ ។

ពាក់ព័ន្ធក្នុងករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ បញ្ជាក់ថា ពិតជាបានឃាត់ខ្លួន ជនសង្ស័យជាឃាតក មែន ប៉ុន្តែលោកសំណូមពរកុំទាន់ផ្សព្វផ្សាយ ដោយហេតុផលថា សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌កំពុងបន្តដំណើរការនីតិវិធី ។ ដូច្នេះចំពោះព័ត៌មានលម្អិតរងចាំការបញ្ជាក់ពីសមត្ថកិច្ចជសផ្លូវការ នៅពេលក្រោយ ដើម្បីសមត្ថកិច្ចបន្តស្រាវជ្រាវតាមជំនាញ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print