សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងក្រោមឱវាទទាំងអស់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងក្រោមឱវាទទាំងអស់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកឹងកង២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ពលីនៅពេលបំពេញបេសកម្មការងារ។

សារលិខិតរំលែកមរណទុក្ខ

ជម្រាបជូន លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារនៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា

លោក លោកស្រី ជាទីរាប់អានដ៏ជ្រាលជ្រៅ!ក្នុងនាមកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ មានសេចក្តីរន្ធត់ចិត្តក្ដុកក្ដួល និងក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់នូវកូនជាទីស្រលាញ់ ពោរពេញ ទៅដោយព្រហ្មវិហារធម៌ដ៏ល្អ ជាសសរទ្រូងនៃគ្រួសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏សកម្មចំពោះ ការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិត ដើម្បីចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទោះបីរូបកាយរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សាបានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរ ក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមកងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុ សេនីយ៍ត្រី សៅ រក្សា សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវមនោ សញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print