លោក នេត្រ ភក្ត្រា និងលោក ប៉ែន បូណា បានអញ្ជើញចុះពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោលនៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល រួមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោលនៅតាមបណ្តោយព្រំដែន រវាងកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ បង្គោលព្រំដែនលេខ ១៣០ និងផ្លូវក្រវ៉ាត់ព្រំដែនភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ! និងខេត្តមណ្ឌលគិរី គ្មាន ១ វិនាទីណាដែលរាជរដ្ឋាភិបាលកម្ពុជាព្រងើយកន្តើយចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ, សូម្បីដីមួយមិល្លីម៉ែត្រក៏មិនឱ្យបាត់បង់! ។ លោករដ្ឋមន្ត្រីថ្លែងថា ៖ ខ្ញុំជឿជាក់និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំគាំទ្រមូលនិធិកសាងហឹដ្ឋារចនាសម្ព័ន្ធតាមបណ្តោព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន! ។ 

លោកបន្តថា ៖ ករណីបង្ហោះផ្សាយព័ត៌មានដែលយកប្រភពពី Google ដែលជាប្រភពមិនផ្លូវការពាក់ព័ន្ធនឹងករណីបង្គោលព្រំដែន កម្ពុជា-វៀតណាម បានខិតចូលក្នុងទឹកដីកម្ពុជាគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print