លោកបណ្ឌិត គិន ភា ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានបំផ្លើសព័ត៌មានថា ការណ៍ដែលរាជរដ្ឋាភិបាលបង្កើត «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» លោកផ្តល់គំនិត ៦ ចំណុច !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានបំផ្លើសព័ត៌មានថា ការណ៍ដែលរាជរដ្ឋាភិបាលបង្កើត «មូលនិធិកសាង ហេដ្ឋារចនា សម្ព័ន្ធ តាម ព្រំដែន» ក៏ព្រោះតែរាជរដ្ឋាភិបាលអស់ប្រាក់ឬគ្មានប្រាក់គ្រប់គ្រាន់ដើម្បី អភិវឌ្ឍ ជាតិ, បានគូសបញ្ជាក់ទស្សនៈផ្ទាល់ខ្លួនជុំវិញបញ្ហានេះដូចខាងក្រោម ៖

១. ការបង្កើតមូលនិធិនេះ គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលអស់ប្រាក់ឬគ្មានប្រាក់គ្រប់គ្រាន់ដើម្បី អភិវឌ្ឍជាតិនោះទេ តែមូលនិធិកើតឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ដែលចង់ចូលរួម ដោយផ្ទាល់ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទៅតាមលទ្ធភាពនិងទឹកចិត្តស្នេហាជាតិរបស់ពួកគាត់ដោយគ្មានការបង្ខិតបង្ខំឬដាក់កំហិតឡើយ។

២. ជាការពង្រឹងគ្រឹះមហាសាមគ្គីជាតិនិងឯកភាពជាតិ។

៣. ជាការបណ្តុះស្មារតីនិងឆន្ទៈជាតិនិយមដ៏រឹងមាំនិងយូរអង្វែង។

៤. ប្រភពនៃមោទនភាពជាតិ ដ្បិតជាគំនិតផ្តួចផ្តើមលើកទី១ក្នុងប្រវត្តិសាស្ត្រ ដើម្បី ការពារនិងអភិវឌ្ឍ ព្រំដែនយើង ឱ្យ រឹងមាំនិងសម្បូរសប្បាយ។

៥. តទៅអនាគត មូលនិធិនេះ គួរតែបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រការពារនិងអភិវឌ្ឍជាតិ មិនមែន សម្រាប់ ១០ឆ្នាំ ឬ២០ឆ្នាំ ប៉ុន្តែត្រូវតែស្ថិតក្នុងរបៀបវារៈការពារនិងអភិវឌ្ឍជាតិជាអចិន្ត្រៃយ៍និងយូរអង្វែងជារៀងរហូត។

៦. ចុងក្រោយ, ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឆាំង បើមិនបានចូលរួមជួយជាតិ, សូមកុំបង្កាច់បង្ខូចនិងបន្ទុចបង្អាក់ ទឹកចិត្តស្នេហាជាតិ របស់ប្រជាពលរដ្ឋ, សូមទុកពេលវេលាឱ្យរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋអភិវឌ្ឍជាតិផង ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print