រថយន្ដ mazda ពាក់ស្លាកលេខនគរបាលបេីក​គេច​ម៉ូតូ​ជ្រុល​ទៅ​បុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យក្រឡាប់​ផ្ងារជេីង​  

ចែករំលែក៖

​  ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បេីក​រថយន្ត​ម៉ាក​mazda ពាក់ស្លាកលេខនគរបាលមួយគ្រឿង​​ក្នុងល្បឿន​លឿន​ហើយគេច​ពីម៉ូតូ​ក៏ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរថយន្ត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការ​ខូចខាត​យ៉ាង​ដំណំ​ ។
​  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​សីហា​ឆ្នាំ​២០២៤​ នៅទល់មុខ​ស្ថាន​ទូត​វៀតណាម​ ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​  ។
​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ mazda​BT​50 ពាក់​ស្លាកលេខ​ នគរបាល​ 2.7022 តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំនុច​កេីតហេតុ​ ក៏ស្រាប់​តែ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាលឱ្យរថយន្ត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការ​ខូចខាត​យ៉ាង​ដំណំ តែសំណាង​ល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​មានគ្រោះថ្នាក់​ដល់​អ្នក​បេីក​បរឡើយ។

​   ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំ​ដោះស្រាយ​នាពេលក្រោយ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print