ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៧នាក់ ដែលជាមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបដកហូតបានវត្ថុតាងមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ដ និងបានកិច្ចសហការដឹកនាំសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ បានបេីកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជាក្រុមចោរលួចដ៏សកម្មនៅក្នុងភូមិសស្រ្ដខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី ខេត្តមួយចំនួនទៀតជាក់ស្ដែងប្រតិបត្ដិការខាងលេីបានបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ខែ២០២៤ថ្មីៗនេះ។
ជាក់ស្ដែងជាលទ្ធផលសមត្ថកិច្ចឃាត់មុខសញ្ញាសរុប ០៧នាក់ (១)ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី (២)ឈ្មោះ ហេង ហេម ហៅ រតនា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបឹងទំលាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង (៣)ឈ្មោះ ឡុង ធូ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី (៤)ឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី (៥)ឈ្មោះ ហាក់ រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី (៦)ឈ្មោះ យ៉ាន់ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ (៧)ឈ្មោះ ឆាន ទីគា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន៤គ្រឿង , ស្លាកលេខម៉ូតូ ចំនួន៤ ម៉ូតូប្រភេទផាសស្អាប់១គ្រឿង ដែកឆ្នៃប្រភេទកន្ទុយអន្ទង់អក្សរL ចំនួន១ គ្រាប់សំរាប់កឹបស្លាកលេខម៉ូតូចំនួន៧គូ សោរឆ្នៃសំរាប់ចាក់ម៉ូតូចំនួន៤ ទូរស័ព្ទចំនួន៨គ្រឿង មួកក្រណាត់ពាក់ធ្វើសកម្មភាព ចំនួន ០១ ។
ផ្ដេីមចេញពីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះម្នាក់កាលពីថៃ្ងទី២៨ សីហា ២០២៤ ដោយជនសង្ស័យបានយកម៉ូតូលួចបានទៅទុកនៅផ្ទះឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី បច្ចុប្បន្នម៉ូតូខាងលេី សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញដេីម្បីប្រេីប្រាស់។
បច្ចុប្បន្នមុខសញ្ញាចោរលួចទាំង ០៧នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖តារា