ប្រជាកសិករឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ បានបញ្ឈប់ការប្រេីប្រាស់ថ្នាំកសិកម្មដេីម្បីជំរុញឱ្យឆាប់ទុំ ព្រោះវាអាចធ្វេីឱ្យប៉ះពាល់ដល់គុណភាពអង្ករ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីម្សិលមិញនេះ​បានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវនិងវាយតម្លៃគុណភាពស្រូវស្រាលមិនប្រកាន់រដូវដែលបានដាំដុះនៅដេីមរដូវវស្សានេះ ហេីយកំពុងប្រមូលផលនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល ស្រូវកំពុងប្រមូលផល មានគុណភាពល្អដែលអាចធ្វេីឱ្យអង្ករមានគុណភាពល្អដូចគ្នាដែរ ហើយកសិករបានបញ្ឈប់ការប្រេីប្រាស់ថ្នាំកសិកម្មដេីម្បីជំរុញឱ្យឆាប់ទុំ ព្រោះវាអាចធ្វេីឱ្យប៉ះពាល់ដល់គុណភាពអង្ករ។

...

ជាមួយគ្នានោះ​ លោកប្រតិភូ បានសំណេះសំណាលនិងស្វែងយល់អំពីការចំណាយក្នុងផលិតកម្មស្រូវដែលជាមធ្យម ថ្លៃដេីមផលិតកម្មដំណាំស្រូវគឺប្រមាណ ៣លានរៀល/ហិកតា ហេីយគាត់អាចទទួលបានទិន្នផលស្រូវប្រមាណ ៦តោន/ហិកតា និងអាចលក់បានថវិកាប្រមាណ ៦លានរៀល/ហិកតា។ ដូច្នេះ គាត់អាចទទួលបានប្រាក់ចំណេញប្រមាណ ៣លានរៀល/ហិកតា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print