នគរបាល​ក្រុង​សែន​មនោ​រម្យ​ សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ ចុះ​ពិនិត្យ​ដកហូត​ អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​ជួញដូរ​បារី​អេ​ឡិច​ត្រូ​និ​ច​

ចែករំលែក៖

​ខេត្ត​មណ្ឌលគិរី​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងថា​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​ស​នី​យ៍​ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ សម្របសម្រួល​នីតិវិធី​ដោយ​ លោក​ ស៊ា​វ​ ងី​ឈាន់​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ កាលពី​ថ្ងៃ​ទី​៣០​ ខែសីហា​ ​ឆ្នាំ​២០២៤​ កម្លាំង​អធិការដ្ឋាន​នគរបាល​ ក្រុង​សែន​មនោ​រម្យ​ សហការ​ជាមួយ​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ចុះ​ពិនិត្យ​ ដកហូត​ អប់រំ​ណែនាំ​ និង​កិច្ចសន្យា​បញ្ឈប់​ការ​ជួញដូរ​បារី​អេ​ឡិច​ត្រូ​និ​ច​ នៅ​ចំណុច​ហាង​កាហ្វេ​យីហោ​ ៨១ ​ របស់​ឈ្មោះ​ ហាក់​ ល​ក្ខ័​វណ្ណ​ ស្ថិត​នៅ​ភូមិ​កណ្តាល​ ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​លោក​ពេជ្រ​ ស៊ី​នឿ​ន​ ក្រុមប្រឹក្សា​សង្កាត់​ និង​លោកស្រី​ រាជ​ ផ​ល្លី​ មេ​ភូមិ​កណ្តាល​។​

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ម្ចាស់​ទីតាំង​ឱ្យ​បញ្ឈប់​ការ​ជួញដូរ​បារី​អេ​ឡិច​ត្រូ​និ​ច​ ចំនួន​ ០១​នាក់​ និង​ដកហូត​យក​សម្ភារៈ​វត្ថុ​តាង​មាន​ដូច​ខាងក្រោម​ ៖
​ទី​១-​ឈ្មោះ​ ហាក់​ ល​ក្ខ័​សុវណ្ណ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​ ​មាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​កណ្តាល​ ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​ បាន​ធ្វើតេស្ត​រកសា​ធាតុ​ញៀន​ក្នុង​ទឹក​ម៉ូត​ជា​លទ្ធផល​ អវិជ្ជមាន​(-)​។​ បាន​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​រួម​មាន​ ៖
១.​បារី​អា​ឡិច​ត្រូ​និ​ច​ ចំនួន​ ០៣​គឿ​ង​ ។​
២.​ក្បាល​បារី​អេ​ឡិច​ត្រូ​និ​ច​ មានទឹក​ថ្នាំ​ ម៉ាក​ Yooz​ ចំនួន​ ១២​ប្រអប់​ ស្មើនឹង​ ២៤​គ្រឿង​ ។​

...

​ករណី​នេះ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ បាន​ធ្វើការ​អប់រំ​ណែនាំ​ជនសង្ស័យ​ខាងលើ​ ឱ្យ​បញ្ឈប់​ការ​ជួញដូរ​ និង​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​បន្ត​ទៀត​ ចំណែក​វត្ថុ​តាង​ បាន​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print