ភ្នំពេញ ៖ សូម អបអរសាទរ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា ដែល ដណ្តើម បាន ជ័យជម្នះ ក្នុង ប្រកួត ទី២ លើ ក្រុម ជម្រើស ជាតិ ឡាវ ក្នុង លទ្ធផល ៣ សិត ទល់០ សិត នៃ ពានរង្វាន់ បាល់ទះ SAMDECH MOHA BORVOR THIPADEI -2024 SEA V LEAGUE CHALLENG នា រាត្រី ថ្ងៃ សៅរ៍ ទី ៣១ ខែសីហា ឆ្នាំ២០២៤ នេះ នៅ វិមាន ពហុ កីឡដ្ឋាន ជាតិ (ស្តាតឣូឡាំពិក) រាជធានី ភ្នំពេញ។ នេះជាប្រសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ៖ តាម រយៈ ជ័យជម្នះ នេះ បាន ធ្វើ ឱ្យ ក្រុម ជម្រើស ជាតិ កម្ពុជា កាន់ តែ មាន ឱកាស ខ្ពស់ ក្នុង ការ សន្សំ ពិន្ទុ ឡើង ទៅ ប្រកួត បន្ត ក្នុង ពានរង្វាន់ 2025 SEA V LEAGUE ខាង មុខ។ យ៉ាងណាក្តី យើង នៅ សល់ ១ ប្រកួតក្នុងដៃ ដោយ ត្រូវ ប៉ះ ក្រុម សិង្ហបុរី នៅ ល្ងាច ថ្ងៃ អាទិត្យ ទី១ ខែកញ្ញា ឆ្នាំ ២០២៤ ស្អែក នេះ។
លោកថា ៖ គិត ត្រឹម ពេល នេះ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជ នៅ មាន ឱកាស ក្នុង ដៃ ទាំង កៅអី ពានរង្វាន់ 2025 SEA V LEAGUE និង ជា បេក្ខភាព ក្នុង ការ ដណ្តើម ប្រាក់ រង្វាន់ សម្តេច បវធិបតី SAMDECH MOHA BORVOR THIPADEI -2024 SEA V LEAGUE CHALLENG នៅ ថ្ងៃ ចន្ទ សប្ដាហ៍ ក្រោយ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូម អរគុណ ដល់ ក្រុម ការងារ គ្រូ បង្វឹក កីឡាករ ដែល បាន ខិតខំ ប្រឹងប្រែង ដើម្បី ទទួល បាន លទ្ធផល ជា ផ្លែផ្កា ជូនជាតិ មាតុភូមិ ជា បន្តបន្ទាប់។ សូម អរគុណ ដល់ ក្រុម ការងារ គណៈកម្មការ បច្ចេកទេស អាជ្ញាកណ្ដាល មន្រ្តី របស់ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា ដែល រួម គ្នា ទទួល ធ្វើ ជា ម្ចាស់ ផ្ទះ ប្រចាំ ព្រឹត្តិការណ៍ តំបន់ អាស៊ាន មួយ នេះ ដំណើរការ ដោយ រលូន។
ជាមួយ គ្នា នេះ ដែរ សូមពុកម៉ែ បងប្អូនជនរួមជាតិ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ បន្តជួយលើកទឹកចិត្តដល់ប្អូនៗកីឡាករ មកពី ៤ប្រទេស ដែលរួមមាន ៖ កម្ពុជាយើង ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែល ត្រូវ ប្រកួត នៅ សល់ ២ថ្ងៃ ថ្ងៃ ខាង មុខ ទៀត ឱ្យ បាន ច្រើន កុះករ៕
ដោយ ៖ សិលា