អន្តរជាតិ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៣១ ខែសីហា ជាថ្ងៃទីបញ្ចប់នៃការដឹកអ្នកដំណើរតាមផ្លូវដែកនៅវិស្សមកាលរដូវក្តៅ ឆ្នាំ២០២៤។ អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ចាប់ពីដំណើរការការដឹកអ្នកដំណើរនៅវិស្សមកាលរដូវក្តៅមក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ផ្លូវដែកទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន៨៧២លាននាក់ កើនឡើង៦.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយបានដឹកអ្នកដំណើរចំនួន១៤២៩ម៉ឺននាក់គិតជាមធ្យមជារៀងរាល់ថ្ងៃ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃស្ថាប័នដឹកជញ្ជូននៃក្រុមហ៊ុនផ្លូវដែកជាតិចិនបានឱ្យដឹងថា ក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ មានតម្រូវការខ្លាំងសម្រាប់ការធ្វើដំណើររបស់សិស្ស ភ្ញៀវទេសចរនិងការធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិជាដើម ហើយលំហូរអ្នកដំណើរតាមផ្លូវដែកបានរក្សកម្រិតខ្ពស់។ស្ថាប័នផ្លូវដែកបានសម្របសម្រួលដោយផ្ចិតផ្ចង់នូវការដឹកទំនិញនិងអ្នកដំណើរនិងសុវត្ថិភាពក្នុងការបង្ការទឹកជំនន់ គ្រោងផែនការការងារសម្រាប់ដឹកអ្នកដំណើរនៅវិស្សមកាលរដូវក្តៅ បង្កើនសមត្ថភាពដឹកជញ្ជូន និងអនុវត្តវិធានការដែលផ្តល់ភាពងាយស្រួល ផលប្រយោជន៍និងការអនុគ្រោះដល់ប្រជាជន ដើម្បីខិតខំប្រឹងប្រែងផ្តល់ការធានាដែលគួរជាទីពំនាក់សម្រាប់ការធ្វើដំណើរដោយមានសណ្តាប់ធ្នាប់និងសុវត្ថិភាពរបស់អ្នកដំណើរនិងដំណើរការជាស្ថិរភាពនៃសេដ្ឋកិច្ច។
ដើម្បីបម្រើឱ្យបានល្អនូវការធ្វើដំណើរបស់អ្នកដំណើរនៅវិស្សមកាលរដូវក្តៅ ស្ថាប័នផ្លូវដែកក្នុងគ្រប់តំបន់បានកែលម្អសេវាកម្មធ្វើដំណើរនិងការធានាសុវត្ថិភាព ដើម្បីធ្វើឱ្យអ្នកដំណើរមានបទពិសោធន៍កាន់តែល្អបវរ៕