ខេត្តប៉ៃលិន÷យោងតាមប្រភពពីកម្លាំងសមត្តកិច្ចជំនាញនៃអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង១៥នាទី មានប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌
និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចុះបង្ក្រាបជាក់ស្តែង ក្នុងករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ញឺម រិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ករណីនេះជនសង្ស័យមានផ្ទុកសារធាតុញៀន(+)។
សមត្ថកិច្ចជំនាញបានបន្ត ជនរងគ្រោះទី១ មានឈ្មោះ ឌឿន តុលា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះទី២ ឈ្មោះ គុយ សុខម៉េង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន, បើតាមតំណាងឲ្យជនរងគ្រោះ ឈ្មោះ មីន គឹមលី បានរៀបរាប់-អំពីរឿងហេតុទី០១៖ថ្ងៃទី០១ខែ០៩ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣និង៥០នាទីទាបភ្លឺ ជនរងគ្រោះឈ្មោះ ឌឿន តុលា និងក្មួយៗបានជិះឡានមកពីដើរលេងនៅព្រំ ពេលជិះមកដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះ ញឺម រិ ស្រាប់តែឮសម្លេងផូងៗ ត្រូវចំកញ្ចក់ទ្វារក្រោយខាងស្តាំ ពេលនោះក្មួយៗរបស់ជនរងគ្រោះបានប្រាប់ថា កុំឈប់ឡានអី ពូប្រយ័ត្នឈ្មោះ រិ បាញ់ជំពាមមកទៀត ពេលនោះជនរងគ្រោះក៏ជិះឡានទៅមុខទៀតរហូតដល់ផ្ទះ រហូតដល់ម៉ោង១៣និង១០នាទីរសៀល ជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឱ្យចាត់ការតាមនីតិវិធីច្បាប់។
បើតាមតំណាងរបស់ជនរងគ្រោះទី០២៖ថ្ងៃទី០១ខែ០៩ឆ្មាំ២០២៤ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ គុយ សុខម៉េង បានប្រើកូនស្រីឈ្មោះ មីន គឹមលី ឱ្យជិះម៉ូតូទៅទិញទឹកកកនៅផ្ទះលក់ចាប់ហួយមួយកន្លែងនៅជាប់ផ្លូវកៅស៊ូ នៅភូមិក្រចាប់ ពេលជិះម៉ូតូត្រឡប់មកវិញ ដល់មុខផ្ទះរបស់ជនសង្ស័យ ស្រាប់តែឈ្មោះ ញឺម រិ បានបាញ់ជំពាមកៅស៊ូបាញ់ចំនួន០១គ្រាប់ សំដៅមកឈ្មោះ មីន គឹមលី ត្រូវចំកអាវខាងក្រោយ ដោយមានការភ័យខ្លាចជនរងគ្រោះបានជិះម៉ូតូសំដៅទៅផ្ទះយ៉ាងលឿន និងបានប្រាប់ឈ្មោះ គុយ សុខម៉េង ពីដំណើររឿងដែលឈ្មោះ ញឺម រិ បាញ់ជំពាមមកលើខ្លួន ពេលនោះឈ្មោះ គុយ សុខម៉េង បានទៅសួរនាំ ស្រាប់តែឈ្មោះ ញឺម រិ បានទាញកាំបិតផ្គាក់ដេញកាប់មកលើឈ្មោះ គុយ សុខម៉េង ឃើញដូចនោះឈ្មោះ គុយ សុខម៉េង បានរត់គេចត្រឡប់មកផ្ទះវិញ និងបានរាយកាណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ និងបានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឱ្យចាត់ការតាមនីតិវិធីច្បាប់។
-ក្រោយមកជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចជំនាញនាំខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ។
-ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន បាញ់ជំពាមកៅស៊ូត្រូវចំកញ្ចក់ទ្វារឡានខាងក្រោយរបស់ឈ្មោះ ឌឿន តុលា និងបាញ់ជំពាមកៅស៊ូទៅលើឈ្មោះ មីន គឹមលី ពិតប្រាកដមែន។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-កាំបិតផ្គាក់ ចំនួន០១ដើម។
២-ជំពាមកៅស៊ូ ចំនួន០១ដើម។
៣-សម្ភារៈសម្រាប់ជក់គ្រឿងញៀន មួយចំនួន។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង០២នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់ លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដោយ÷ស សារ៉េត