រថយន្ត​LEXUS LX570 បេីក​បត់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ធន់​ធំ ចាប់ហ្វ្រាំង​មិន​ទាន់​ជ្រុលបុក​បណ្តាល​ឲ្យ​​បាក់​ជើង

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​LEXUS LX570បេីក​ដោយ​បុរស​ជនជាតិ​ចិន​បត់ឆ្វេង​ឆ្លង​ផ្លូវ ក៏ត្រូវ​ម៉ូតូ​ធន់​ធំ​ម៉ាក​Mslaz ជិះ​ស្រប​ទិស​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​បាក់​ជើង​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៤ទាប​ភ្លឺ​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ទល់មុខ​អគារ​ព្រីន​ផ្លា​ហ្សា​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ជាជន​ជាតិចិនម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ជនជាតិ​ចិន​ម្នាក់​ទៀត​ បានបេីក​រថយន្ត​ម៉ាក​ lexus Lx570 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AT 2222 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ ពី​ត្បូង​ទៅ​ជេីង​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ក៏បានបត់​ឆ្វេង​ឆ្លង​ផ្លូវ​ ហេីយ​គាប់​ជួន​ពេល​នោះ​ដែរ​ ក៏ស្រាប់​តែ​មានបុរស​ម្នាក់​ជន​ជាតិ​ខ្មែរ​ បានជិះ​ម៉ូតូ​ធន់​ធំ​ ម៉ាក​Mslaz ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល​1AF 6454 បានជិះ​ធ្វើ​ដំណើរ​ស្រប​ទិស​ជាមួយ​និង​រថយន្ត​ ល្បឿន​លឿន​ហើយ​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​និង​រថយន្ត​ចំពាក់​កណ្ដាល​ធ្វើ​មុខ​ចំហៀង​ខាង​ឆ្វេង​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​ទៅ​ផ្លូវ​ម្ខាងទៀត​ រងការ​ខូចខាត​ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជា​បេីក​ម៉ូតូ​ រងរបួស​បាក់​ជើង​ខាង​ស្តាំ​ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។
​។ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូចខាត​កំពិត​ទ្វារ​មុខ​ចំហៀង​ខាង​ឆ្វេង​ បាក់​កញ្ចក់​មេីល​ក្រោយ​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ ហើយ​អ្នក​បេីក​បរ​មិន​បាន​រត់​គេច​ទៅ​ណា​នោះ​ទេ​ គឺ​បាន​ទៅ​មេីល​ជនរងគ្រោះ​ផ្ទាល់​ផងដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយ​មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​ មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print