ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe រកបាន២គ្រាប់ដំបូងនៅ La Liga ខណៈដែល Real Madrid យកឈ្នះ Real Betis ក្នុងលទ្ធផល២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ កញ្ញានេះ ដើម្បីបន្តប្រជែងកំពូលតារាងជាមួយ Barcelona។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះរកបានគ្រាប់ទី១នៅនាទីទី៦៧ ពីការបញ្ជូនបាល់របស់ Federico Valverde។ បន្ទាប់មកខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ទី២ ជាការស៊ុតបបាល់ប៉េណាល់ទី ដោយអាជ្ញាកណ្តាលពិន័យបន្ទាប់ពីអ្នកចាំទីក្រុម Betis ប៉ះជាមួយខ្សែប្រយុទ្ធ Vinicius Jr.។
Mbappe បានបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួត La Liga ៣លើកក្នុងការប្រកួតបើករដូវកាលឆ្នាំនេះ ដោយបានស៊ុតបញ្ចូលទីជាលើកដំបូងរបស់គាត់សម្រាប់ក្លិបក្នុងការប្រកួត Uefa Super Cup ទល់នឹង Atalanta។
កីឡាករវ័យ២៥ឆ្នាំរូបនេះគឺជាកីឡាករដែលចុះហត្ថលេខានៅរដូវក្តៅពី Paris St-Germain ជាកន្លែងដែលគាត់នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលជាមួយនឹង២៥៦គ្រាប់។ គ្រាប់បាល់ដំបូងរបស់គាត់បានមកពីការស៊ុតបញ្ចូលទី១គ្រាប់ក្នុងងរដូវកាល La Liga និងការស៊ុតបាល់ពិន័យរបស់គាត់ ដែលនេះគឺជាការស៊ុតបាល់បញ្ចូលទីច្រើនជាងអ្នកដទៃក្នុងលីកកំពូលទាំង៥របស់អឺរ៉ុប។
ក្រុមភ្ញៀវ Real Betis មានឱកាសរកគ្រាប់បាល់ផងដែរ ដោយកីឡាករ Abde Ezzalzouli បានព្យាយាមស៊ុតចំគោលដៅពីចម្ងាយ និងកីឡាករ Vitor Roque ខ្ចីជើងរបស់ Barcelona ក៏មានឱកាសស៊ុត១គ្រាប់ផងដែរ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី។ ម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ក៏មានឱកាសច្រើនដែរ ដោយ Mbappe បរាជ័យជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន៧ដងមុនពេលស៊ុតបញ្ចូលទីរបស់គាត់ ហើយ Eder Militao និង Valverde ក៏មានឱកាសស៊ុតចំគោលដៅផងដែរ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបានដូចគ្នា។
Real Madrid មិនស្គាល់ចាញ់សោះបន្ទាប់ពីការប្រកួតលីកចំនួន៤ ថ្វីបើតាមពីក្រោយ Barcelona ដល់ទៅ៤ពិន្ទុ ខណៈក្រុម Betis រកបានតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកទាំង៣របស់ពួកគេ ៕ (រូបភាព ៖ BBC Sport/Reuters)