រដ្ឋបាលខេត្តសៀមរាប សូមបំភ្លឺអំពីករណីក្មេងពីរនាក់ដែលឪពុកម្តាយមានជីវភាពក្រីក្រខ្វះខាតស្លាប់ចោល មានទីតាំងស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានបណ្តាញសង្គម Facebook មួយចំនួនបានបង្ហោះអំពីជីវិតដ៏សង្វេគរបស់ក្មេងស្រីនិងប្អូនប្រុសដែលមានឪពុកម្តាយមានជីវភាពក្រីក្រខ្វះខាតស្លាប់ចោល មានទីតាំងស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ចំពោះករណីខាងលើក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប អាជ្ញាធរស្រុក អនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរឃុំ រួមទាំងលោកមេភូមិប្រាសាទចារ្យ បានចុះសួរសុខទុក្ខកុមារីអាយុ ១២ឆ្នាំ និងកុមារាអាយុ៨ឆ្នាំ ដែលកុមារទាំងពីររូបសព្វថ្ងៃរស់នៅជាមួយម្តាយមីងអាយុ២៧ឆ្នាំ ជាលើកទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រួចមកហើយ។ ជាមួយគ្នានេះ ករណីគួរឱ្យសង្វេគលើកុមារទាំងពីររូប បានកើតឡើងដោយសារឪពុកបានធ្វើអត្តឃាតអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយម្តាយក៏បានធ្វើ អត្តឃាតតាមក្រោយ នៅថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបន្សល់ទុកកូនៗឱ្យរស់នៅជាមួយជីជូន រហូតដល់ទទួលអនិច្ចកម្មដោយសារជរាពាធនៅថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤។

ក្រោយពីទទួលបានដំណឹងនាពេលនោះ ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធដទៃទៀត បានចុះទៅសួរសុខទុក្ខប្រាស្រ័យទាក់ទង និងបានព្យាយាមសម្របសម្រួលដើម្បីបញ្ជូនកុមារកំព្រាទាំងពីររូបខាងលើទៅរស់នៅក្នុង មណ្ឌលកុមារកំព្រាតាមរយៈអង្គការដៃគូម្តងទៀត ប៉ុន្តែត្រូវកុមារទាំងពីររូបបដិសេធមិនព្រមទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដោយចង់រស់នៅជាមួយម្តាយមីង និងទីកន្លែងកំណើត។ លើសពីនេះ ក្រុមការងារនិងអង្គការដៃគូក៏បានផ្តល់នូវថវិកាចំនួន១,២០០ដុល្លារ កង់១គ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន និងគ្រឿងឧបភោគបរិភោគជារៀងរាល់ក្នុងមួយត្រីមាសម្តង រួមទាំងបានដាក់ពាក្យ ស្នើសុំរៀបចំជួសជុលផ្ទះចាស់ឱ្យមានសភាពប្រសើរឡើងវិញទៅកាន់អាជ្ញាធរជាតិអប្សរាផងដែរ។

...

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print