ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។ នេះបើយោងតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី២ ខែកញ្ញា  ឆ្នាំ២០២៤។

ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាស្វាមីរបស់ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី បានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print