អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ មុខងារ មេក្រុម “ខ” ដឹកជញ្ជូន នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ ជាទូទៅ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា តែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្តែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្តុំកំលាំងត្រៀម លើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មាន បទបញ្ជាថ្មី ដូចនេះ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន ហើយនៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យ មានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយ លោកវរសេនីយ៍ទោ ប្រាក់ សារ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រង ឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកំលាំង ១០០% លើចំណុចខ្ពស់ ហើយមិនអនុញ្ញាតអោយដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធ ពលខេមរភូមិន្ទ ស្រាប់តែ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខ ពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ដោយមិនសុំការអនុញ្ញាតច្បាប់ពី មេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយលើសពីនេះទៀត នៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគ ទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំង សព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុង អង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប ។

ន័យដូចបានគោរពជម្រាបជូននូវរបាយការណ៍ខាងលើ សូម លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ មេត្តាទានជ្រាបដ៏ ខ្ពង់ខ្ពស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print