បុរសចិត្តឃោរឃៅល្បួងក្មេងស្រីអាយុ៦ឆ្នាំឲ្យលុយ១ពាន់រៀលរំលោភរហូតបានសម្រេច

ចែករំលែក៖

ខេត្តក្រចេះ៖ នគរបាលស្រុកសំបូរបានឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែសីហា នេះថា កម្លាំងជំនាញកំពុងតែចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ដែលជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាម បានល្បួងក្មេងស្រីអាយុ៦ឆ្នាំរំលោភរហូតមានសម្រេចនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួននៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន់ ទីន អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម មានប្រពន្ធនិងមានកូន២នាក់នៅស្រុកកំណើត និងបានមកស្នាក់នៅធ្វើចម្ការនៅឃុំកើតហេតុខាងលើ  ។

អធិការរងនគរបាលស្រុកសំបូរ លោក ណយ ស៊ីថាច បានឲ្យដឹងថា ជនសង្ស័យជា ជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ ។

លោកអធិការបានបន្តថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីរងគ្រោះត្រូវបានម្តាយប្រើឲ្យទៅកាត់គុលស្លឹកគ្រៃនៅក្បែរផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យក៏បានហៅក្មេងស្រីរងគ្រោះដោយឲ្យលុយនាង១ពាន់រៀល និងបានល្បួងនាងឡើងលើផ្ទះ ហើយជននេះបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចនៅក្នុងផ្ទះរបស់ខ្លួន ។

លោកអធិការរងបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរំលោភរួច ក្មេងស្រីរងគ្រោះបានយករឿងនេះមកប្រាប់ឪពុក ទើបនាំគ្នាការមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ។

លោកបន្តទៀតថា ជននេះនឹងត្រូវបញ្ជូនខ្លួនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ខេត្តនៅព្រឹកថ្ងៃទី០៥ ខែសីហា ដើម្បីបន្តនីតិវិធី ៕

IMG_2413 IMG_2414 IMG_2415 IMG_2417

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print