ជាប់គុកម្ដងហើយមិនរៀង ប្រពន្ធប្ដឹងដាក់គុកម្ដងទៀត ដោយសារតែប្រើអំពើហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនពីកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ អនុវត្តតាមបណ្តឹងរបស់ប្រពន្ធប្រើអំពើហិង្សាមកលើប្រពន្ធកូននិងឪពុកក្មេក កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

...

បុរសត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡុង ឡេម អាយុ៣២ឆ្នាំ ទើបចេញពីគុកមិនបានប៉ុន្មានខែផងនោះ ស្រាប់តែបុរសនោះវាយធ្វើបាបប្រពន្ធកូននិងឪពុកក្មេកយ៉ាងដំណំ។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ចេវ សុខឃេន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ ឡុង ឡេម ត្រូវជាប្តីបានប្រើអំពើហិង្សាលើរូបនាងនិងកូននិងឪពុកក្មេក។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើតាមការអះអាងរបស់ប្រពន្ធបាននិយាយប្រាប់ថា បុរសជាប្តីនោះកន្លងមកធ្លាប់ជាប់គុកម្តងរួចមកហើយ ដោយសារតែវាយធ្វើបាបប្រពន្ធកូននិងឪពុក ។ បានប្តឹងដាក់គុកពេលដែលជាប់គុកនោះប្តីបានអង្វរប្រពន្ធឲ្យដកពាក្យបណ្តឹងដោយខ្លួនសន្យាថា ឈប់ប្រើអំពើហិង្សាលើកូនប្រពន្ធទៀតហើយ។

ក្រោយពេលចេញពីគុកមិនបានប៉ុន្មានខែផងវាយធ្វើបាបប្រពន្ធកូនខ្លាំងជាងមុនទៀត ជាក់ស្តែងនៅម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នោះជនសង្ស័យឈ្មោះ ឡុង ឡេម បានស្រែកជេរកូននិងធ្វើការវាយប្រពន្ធយ៉ាងចាស់ដៃនិងបំផ្លាញសម្ភារ:ខ្ទេចខ្ទីអស់និងគំរាមថា សម្លាប់ចោលមួយពូជទាំងឪពុកក្មេកទៀតផង ដោយស៊ូទ្រាំលែងបានទង្វើរបស់ប្តី ប្រពន្ធបានទៅដាក់ពាក្យប្តឹងនៅអាវុធហត្ថស្រុកម៉ាឡៃ។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយនោះកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លូនហើយបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរបន្ត។ នៅមុខអាវុធហត្ថខេត្ត បុរសនោះសារភាពពិតជាបានប្រើអំពើហិង្សាលើប្រពន្ធកូននិងឪពុកពិតដូចពាក្យបណ្តឹងនេះម៉ែន។ ក្រោយជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

image

ដោយ៖ សំ វិច្ឆិកា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print