ជនសង្ស័យប្រុសស្រី​ ០៣នាក់ ត្រូវ​បានឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀនខុសច្បាប់​ នៅខេត្ត​មណ្ឌលគិរី​

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនគរបាលជំនាញខេត្ត បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបជនសង្ស័យប្រុសសស្រីចំនួន០៣នាក់ ពាក់ព័ន្ធ​ករណីជួញដូរចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់​ បន្ទាប់ពី​អនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងកាបង្ការនិងទប់ស្កាត់បទល្មើសគ្រឿងញៀនទូទាំងស្រុង​ និងខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀនក្រោយពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំសមត្ថកិច្ចយើងបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យនិងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំងជំនាញ​ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ​បានធ្វេីការចុះបង្រ្កាបករណីជួញ
ដូរ ចាត់ចែង និង ប្រេីប្រាស់ដោយខុខុស់ច្បាប់នូវសារ
ធាតុញៀន​នៅចំណុចបន្ទប់លេខ៨ក្នុផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាលសង្កាត់ស្ពានមាន
ជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះស្រ្តីចំនួន០១នាក់ដែលមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ហុំ វេងឆុង ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ មុខរបរកម្មករ ។
-មានទីលំនៅពិតប្រាកដ ភូមិល្វាឃុំល្ងៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ ចាន់ ស្រីផា ភេទស្រីអាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ។
-មានទីលំនៅស្ថិតនៅភូមិពូជ្រៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)៕
៣.ឈ្មោះ ហួន ហេងលី​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរកម្មករ។
-មានទីលំនៅភូមិល្វា​ ឃុំល្ងៀង​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។​ បានធ្វើតេសទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
-វត្ថុតាំងនិងសម្ភារៈដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖
១-ទូរស័ព្ទដៃ​ ម៉ាក​ oppo ពណ៌​ស​ ចំនួន​ ០១គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែន
មនោរម្យកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print